|
|
លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម Liverpool បានបង្ហើបថាកូនក្រុមរបស់លោករូបនេះអាចនឹងប្រឈមមុខជាមួយនឹងការខកខាន ក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិរបស់គេ សម្រាប់ការប្រកួតពានរង្វាន់ World Cup នៅឯប្រទេសកាតារ ចុងខែក្រោយនេះបន្ទាប់ពីមានបញ្ហារបួសកំភួនជើង ។
ជាក់ស្តែងកីឡាករដែលលោក Klopp ចង់សំដៅលើនោះគឺខ្សែប្រយុទ្ធ Diogo Jota បន្ទាប់ពីបានឃើញគេត្រូវបង្ខំចិត្តចាកចេញពីទីលាន អំឡុងពេលទទួលជ័យជម្នះដោយលទ្ធផល ១–០ ទៅលើក្រុម Manchester City នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ។
គួរបញ្ជាក់ថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ហើយក្លិបបានបញ្ជាក់ថាគេមានបញ្ហារបួសកំភួនជើង ដែលអាចនឹងធ្វើឱ្យគេ ត្រូវខកខានក្នុងការប្រកួត World Cup ។ លោក Klopp បានថា ៖ វាមិនមែនជាដំណឹងល្អសម្រាប់ Jota ទេ គាត់អាចនឹងត្រូវខកខានការប្រកួត World Cup។ គាត់មានរបួសធ្ងន់ធ្ងរនៅត្រង់កំភួនជើង។ នោះជាការធ្វើរោគវិនិច្ឆ័យដំបូង អ្វីដែលនៅសល់យើងនឹងធ្វើឡើង នៅប៉ុន្មានថ្ងៃខាងមុខទៀត ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Sky Sport
🔥ការប្រកួត CHAMPIONS LEAGUE 🔥 BAYERN MUNICH VS PSG ...
🔥ការប្រកួត CHAMPIONS LEAGUE 🔥 INTER MILAN VS RB LEIPZIG ...
🔥ការប្រកួត CHAMPIONS LEAGUE 🔥 SPORTING CP VS ARSENAL ...
🔥ការប្រកួត CHAMPIONS LEAGUE 🔥 MANCHESTER CITY VS FEYENOORD ...
🔥ការប្រកួត CHAMPIONS LEAGUE 🔥 BARCELONA VS BREST ...