|
|
អ្នកចាត់ការក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហើបថាគោលដៅបន្ទាប់របស់លោកគឺ វាយចេញកីឡាករមួយចំនួនដែលមិនចាំបាច់ ក្រោយយកក្លឹបលោកយកបាន ខ្សែបម្រើ Oleksandr Zinchenko។
លោក Arteta បាននិយាយថា៖" បន្ទាប់ទៅនេះយើងនឹងចាប់ផ្ដើមធ្វើការសម្រេចចិត្តវាយចេញកីឡាករមួយចំនួន ដែលយើងមិនសូវមានម៉ោងឲ្យពួកគេលេងទៀងទាត់ និងសូវចាំបាច់ចំពោះយើង។ យើងធ្វើបែបនេះធ្វើដើម្បីល្អចំពោះពួកគេទេ។ កិច្ចការហ្នឹងនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ "។ គួរបញ្ជាក់ថាសម្រាប់រដូវកាលក្ដៅនេះ Arsenal បានចំណាយអស់ជាង ៩៧លានដុល្លារហើយក្នុងការនាំចូលកីឡាករ ហើយ Zinchenko នេះជាកីឡាករដែល Arsenal នឹងប្រកាសជាផ្លូវការនាំយកបានពី Manchester City ឆាប់ៗនេះ៕
ប្រភព៖ Sky Sport
🔥លទ្ធផលការប្រកួត COPPA ITALIA 🔥 JUVENTUS VS CAGLIARI ...
🔥លទ្ធផលការប្រកួត ASEAN CHAMPIONSHIP 🔥 CAMBODIA VS TIMOR-LESTE ...
🔥ការប្រកួត COPPA ITALIA 🔥 JUVENTUS VS CAGLIARI ...
🔥ការប្រកួត ASEAN CHAMPIONSHIP 🔥 CAMBODIA VS TIMOR-LESTE ...
ភ្នាក់ងារកំពូលរបស់ Lamine Yamal លោក Jorge Mendes មានការរំភើបចិត្តចំពោះស្ថានភាពកិច្ចសន្យារបស់ក្មេងជំទង់នៅក្លឹប។...