|
|
Mansour bin Zayed Al Nahyan ព្រះអង្គម្ចាស់អារ៉ាប់រួម ដែលជាម្ចាស់ក្រុមហ៊ុន The City Football Group (CFG) ដែលជាក្រុមហ៊ុនគ្រប់គ្រង់ក្លឹបបាល់ទាត់ទាំង១១ក្លឹបដែលក្នុងនោះមានក្លឹប Manchester City បានទិញយក ក្លឹបអ៊ីតាលី Palermo ដែលទើបឡើងមកលេងនៅ Serie B នៅក្នុងរដូវកាលថ្មីនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើបានចាយលុយជាង ១៣.៥លានដុល្លារ ដើម្បីទិញហ៊ុន៨០% នៃក្លឹបខាងលើ ដើម្បីក្លាយជាម្ចាស់គ្រប់គ្រងក្លឹបនេះ។ កាលពីឆ្នាំ២០១៩ ក្លឹប Palermo នេះមានវិបត្តិហិរញ្ញវត្ថុ និងបានក្ស័យធន ក៏ចេះតែមានវិបត្តិលុយកាក់ជាបន្តបន្ទាប់។ ក្រោយពីម្ចាស់ Man City បានទិញក្លឹបខាងលើ ខាងក្លឹប Palermo បានចេញសារសប្បាយរីករាយយ៉ាងខ្លាំង និងជឿជាក់ថាក្លឹបនេះនឹងអភិវឌ្ឍទៅមុខ៕
ប្រភព ៖ BBC Sport
លោក Vitor Pereira បានយល់ព្រមចូលកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ Wolverhampton ក្នុងកិច្ចសន្យារយៈពេល 18 ខែ។...
លោក Carlo Ancelotti បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតរបស់ FIFA ឆ្នាំ 2024 ។...
នេះគឺជាការប្រកួតមួយដ៏តានតឹង យើងឈ្នះការប្រកួតនេះគឺជារឿងល្អ ទីម័រជាក្រុមមួយសំបូរកីឡាករល្អៗ និងល្បឿនលឿន ហើយសម្រាប់កីឡាករយើងគឺប្រឹងលេងរហូតដល់ទីបញ្ចប់។...
Roma ចាប់អារម្មណ៍លើ Eintracht Frankfurt ខ្សែប្រយុទ្ធ Omar Marmoush នេះបើយោងតាមលោក Marco Conterio និពន្ធនាយក TuttoMercatoWeb ។...
ខ្សែការពារ Jakub Kiwior របស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការចាកចេញពីក្លឹប ត្រឹមតែពីរឆ្នាំបន្ទាប់ពីការផ្ទេររបស់គាត់ 24 លានអឺរ៉ូពីក្លឹប Spezia របស់ Serie A ។...