|
|
Mansour bin Zayed Al Nahyan ព្រះអង្គម្ចាស់អារ៉ាប់រួម ដែលជាម្ចាស់ក្រុមហ៊ុន The City Football Group (CFG) ដែលជាក្រុមហ៊ុនគ្រប់គ្រង់ក្លឹបបាល់ទាត់ទាំង១១ក្លឹបដែលក្នុងនោះមានក្លឹប Manchester City បានទិញយក ក្លឹបអ៊ីតាលី Palermo ដែលទើបឡើងមកលេងនៅ Serie B នៅក្នុងរដូវកាលថ្មីនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើបានចាយលុយជាង ១៣.៥លានដុល្លារ ដើម្បីទិញហ៊ុន៨០% នៃក្លឹបខាងលើ ដើម្បីក្លាយជាម្ចាស់គ្រប់គ្រងក្លឹបនេះ។ កាលពីឆ្នាំ២០១៩ ក្លឹប Palermo នេះមានវិបត្តិហិរញ្ញវត្ថុ និងបានក្ស័យធន ក៏ចេះតែមានវិបត្តិលុយកាក់ជាបន្តបន្ទាប់។ ក្រោយពីម្ចាស់ Man City បានទិញក្លឹបខាងលើ ខាងក្លឹប Palermo បានចេញសារសប្បាយរីករាយយ៉ាងខ្លាំង និងជឿជាក់ថាក្លឹបនេះនឹងអភិវឌ្ឍទៅមុខ៕
ប្រភព ៖ BBC Sport
🔥ការប្រកួត COPPA ITALIA 🔥 JUVENTUS VS CAGLIARI ...
🔥ការប្រកួត ASEAN CHAMPIONSHIP 🔥 CAMBODIA VS TIMOR-LESTE ...
ភ្នាក់ងារកំពូលរបស់ Lamine Yamal លោក Jorge Mendes មានការរំភើបចិត្តចំពោះស្ថានភាពកិច្ចសន្យារបស់ក្មេងជំទង់នៅក្លឹប។...
ក្លឹប Bayern Munich គ្រោងនឹងបន្តកិច្ចសន្យារបស់ Manuel Neuer រហូតដល់រដូវក្តៅនេះបើយោងតាមរបាយការណ៍ Sky Germany ។...
ដំណឹងរបួសមិនល្អនៅឯក្លឹប Real Madrid បង្ហាញថា ខ្សែការពារវ័យក្មេង Miguel Perales បានរងរបួស ACL ក្នុងពេលហ្វឹកហាត់ នេះបើយោងតាម Relevo ។...