|
|
ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ ។
តាមពិតទៅកីឡាករដែល Man City ចង់បាននោះគឺខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ស្របពេលដែលរូបគេ នៅសល់រយៈពេល ២ ខែចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមបិសាចក្រហម Man United ហើយវាហាក់ដូចគេ នឹងត្រូវដើរចេញពីទឹកដី Old Trafford នៅចុងបញ្ចប់រដូវកាលក្តៅនេះផងដែរ។
បើយោងតាមការលើកឡើងរបស់ Daily Mail បញ្ជាក់ថា Man City អាចនឹងពិចារណាចុះកុងត្រាយកកីឡាករដែលធ្លាប់ឈ្នះពាន World Cup រូបនេះ បន្ទាប់ពីគ្រូបង្វឹកលោក Pep Guardiola កំពុងត្រៀមខ្លួន ស្វែងរកជម្រើសខ្សែបម្រើថ្មី ដើម្បីមកជំនួសតំណែងរបស់ជើងចាស់ Fernandinho ដែលនឹងត្រូវចាកចេញ ៕
ប្រភព ៖ Sky Sports
🔥ការប្រកួត LA LIGA 🔥 ATHLETIC CLUB VS REAL MADRID ...
Takaki បានសរសេរថា កាលពីប្រាំឆ្នាំមុន ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាជាមួយ Angkor Tiger ហើយសាច់រឿងនេះត្រូវបានចាប់ផ្តើម។...
ខ្សែប្រយុទ្ធ Niclas Fullkrug របស់ West Ham បានស៊ុតបញ្ចូលទីក្នុងការប្រកួតជុំទី 14 នៃក្របខ័ណ្ឌ Premier League ទល់នឹង Leicester 1-3 ។...
Borussia Dortmund បន្តការចរចាដើម្បីបន្តកុងត្រារបស់ខ្សែការពារកណ្តាល Nico Schlotterbeck នេះបើយោងតាមអ្នកកាសែត Florian Plettenberg ។...
ខ្ញុំមានអារម្មណ៍រីករាយ និងរំភើប សម្រាប់ខ្ញុំវាគឺជារឿងសំខាន់មួយដែលបានជាផ្នែកមួយនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ ហើយនេះគឺជាកិត្តិយសរបស់ខ្ញុំដែលបានពាក់អាវក្រុមជម្រើសជាតិ។...